ព័ត៌មានជាតិ

ប្រមុខការពារជាតិ​ ស្នើអូស្រ្តាលី បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកទេសដល់កងទ័ពកម្ពុជា

ភ្នំពេញ៖ នៅក្នុងកិច្ចជំនួប ជាមួយលោក ប៉ាប្លូ កាង (Pablo KANG) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ភាគីអូស្ត្រាលីឱ្យ​បង្កើន​ផ្តល់​វគ្គបណ្តុះបណ្តាល​អាហារូបករណ៍​សម្រាប់ថ្នាក់មូលដ្ឋាន នៅតាមបណ្តាសាកល​វិទ្យាល័យនៅកម្ពុជា ដែលបានផ្អាកមួយរយៈពេលកន្លងមក ​និងទៅសិក្សានៅប្រទេសអូស្ត្រាលី។នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។

សម្ដេចស្នេីបន្តរៀបចំកម្មវិធីក្រុមបាញ់កាំភ្លើងជើងគោក ដែលបានផ្អាកដោយសារបញ្ហាជំងឺកូវីដ-១៩ ជួយគាំទ្រដល់ការពង្រឹងសមត្ថភាព នាយទាហាន ​សិក្ខាកាមកំពុងសិក្សានៅសាកលវិទ្យាល័យ ​ការពារជាតិ ​ជួយគាំទ្រលើផ្នែកច្បាប់រដ្ឋបាល និងបច្ចេកទេសដល់មន្ត្រី អគ្គលេខាធិការដ្ឋាន​ សន្តិសុខលម្ហសមុទ្រជាដើម។

លោកប៉ាប្លូ កាង (Pablo KANG) បានបញ្ជាក់ថា ​កងទ័ពប្រទេសទាំងពីរ​ នៅតែបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ​ដូចនឹងអ្វីដែលភាគីទាំងពីរ បានធ្វើរួមគ្នានាពេលកន្លងទៅយ៉ាងដូច្នោះដែរ៕

To Top