ព័ត៌មានជាតិ

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អង្ករ១៤០តោន ដល់ខណ្ឌ១៤ សម្រាប់ បន្តចែកជូនពលរដ្ឋខ្វះខាត

" "

ភ្នំពេញ៖ អំណោយជាអង្ករចំនួន១៤០តោន របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្ត ទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ ។

បន្ទាប់ពីអង្ករបានដឹកដល់ សាលារាជធានីភ្នំពេញហើយនោះ មិនរង់ចាំយូរ នៅព្រឹកថ្ងៃទី២០ មីនានេះ រដ្ឋបាលខណ្ឌទាំង១៤ បានយកយានយន្ត មកទទួលអង្ករទាំងនេះ ដើម្បីបន្តយកទៅផ្តល់ជូន តាមសង្កាត់និងប្រជាពលរដ្ឋ មានជីវភាពខ្វះខាតបន្តទៀត។

" "

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា “អង្ករដែលប្រគល់ជូន ទៅខណ្ឌទាំង១៤ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកកឃួង ស្រេងអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដោយក្នុង១ខណ្ឌៗទទួលបានអង្ករ១០តោន ដើម្បីបន្តយកទៅចែកជូន ទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន”។

" "

ការផ្តល់អង្ករនេះ បង្ហាញឲ្យឃើញថា សម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។

គួរឲ្យដឹងផងដែរថា លោក ឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា បើពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទងមកខាងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាសង្កាត់ ក្រុមការងារនឹងផ្តល់ការជួយឧបត្ថម្ភ ដល់បងប្អូនហើយ ដោយមិនទុកឲ្យបងប្អូន អត់បាយនោះទេ ៕

To Top