ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ លោក គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ”ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 

តារយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា”ក្នុងនាមស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាយើងខ្ញុំ ចងចាំសារជាថ្មីនូវមាគ៌ាឆ្ពោះទៅរកឯករាជ្យភាព របស់ប្រទេសកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ កាលព្រះបរមរតនកោដ្ឋនៅមានព្រះជន្ម និងសូមគោរព ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការងារការទូត និងសមិទ្ធិផលជាច្រើន ព្រមទាំងការដឹកនាំដ៏ឆ្នើមរបស់ព្រះអង្គ”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top