ព័ត៌មានជាតិ

កម្ពុជា រងឥទ្ធិពលសម្ពាធទាប ពីឥណ្ឌាធ្វើឲ្យភ្លៀងកើនឡើង លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា កម្ពុជាបានរងឥទ្ធិពល ជ្រលងសម្ពាធទាបពីឥណ្ឌា ធ្វើឲ្យមានសន្ទុះ ទឹកភ្លៀងកើនឡើងលាយឡំ បាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៣-២៩ ខែមីនា ឆ្នាំ២០២២របស់ក្រសួងធនធានទឹក នៅថ្ងៃទី២២មីនាបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង ។

ក្រសួងថាស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧អង្សសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ
។នឹងអាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ៕

To Top