ព័ត៌មានជាតិ

RT៖ រដ្ឋណាតូ ប្រឆាំងនឹងការដាក់ ទណ្ឌកម្មថ្មីលើរុស្ស៊ី និងការបង្កើតតំបន់គ្មានការ ហោះហើរនៅអ៊ុយក្រែន

បរទេស៖ អ្នកការទូតកំពូលរបស់ប្រទេសហុងគ្រី បាននិយាយថា ប្រទេសរបស់លោកនឹងមិនគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើក្រុមហ៊ុនថាមពលរុស្ស៊ីទេ ដោយហេតុផលថា វិធានការនេះអាចត្រឡប់ថយក្រោយ ហើយបានព្រមានថា សំណើតំបន់គ្មានការហោះហើរសម្រាប់អ៊ុយក្រែន ហានិភ័យនឹងបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែធំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមាជិកសហភាពអឺរ៉ុបរួមនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ទីក្រុង Budapest ទំនងជាមិនគាំទ្រការពិន័យដែលផ្តោតលើឧស្ម័ន និងប្រេងរបស់រុស្ស៊ីទេ ដោយសារពួកគេទទួលខុសត្រូវក្នុងការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងស្តីពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលអាចធ្វើទៅបានប្រឆាំងនឹងការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ឬការរំខានរបស់ពួកគេ ទំនងជានឹងមិនត្រូវបានសម្រេច”នោះទេ ដោយលោកបន្ថែមថា “យើងនឹងមិនគាំទ្រការដាក់ទណ្ឌកម្មណាមួយដែលអាចបង្កហានិភ័យដល់ការផ្គត់ផ្គង់ថាមពលដល់ប្រទេសហុងគ្រីនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top