ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការរី បានចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់ពូជបង្កងអូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ការចុះពិនិត្យពីសំណាក់ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនាឱកាសនេះ បន្ទាប់ពីកសិដ្ឋានខាងលើ ចង់ពង្រីកការចញ្ចឹមបន្ថែម ដោយមានបំណងស្នើសុំកម្ចីឥណទាន ពីធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម ។
គួរឲ្យដឹងថា បច្ចុប្បន្នកសិដ្ឋានមួយនេះ បាននឹងកំពុងបង្កើនការបង្កាត់ពូជកូនបង្កង ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារកម្ពុជា៕


