ព័ត៌មានជាតិ

អគ្គនាយក ARDB ចុះពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការទិញស្រូវ នៅស្រុកថ្មគោល

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB) និងសហការី បានបន្តអញ្ជើញចុះពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មកិនកែច្នៃរបស់រោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ នៅស្រុកថ្មគោលខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ លោកបានបន្តស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្តទិញ និងជួយប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករអោយអស់តាមលទ្ធភាព និងគិតគូរតាមតំលៃទីផ្សារផងដែរ៕

To Top