ព័ត៌មានជាតិ

ឃាត់ខ្លួនអតីតមន្រ្តីនគរបាលម្នាក់ ជាប់ទាក់ទងនឹងការឆបោកប្រាក់ជាង ៣០មុឺនដុល្លារ តាមរូបភាព រត់ការចូលក្រមខណ្ឌ នរគបាលជាតិ និង យោធា

ភ្នំពេញ៖ សមត្ថកិច្ច នគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួនអតីតមន្ត្រីនគនគរបាល ផ្នែកបុគ្គលិក ម្នាក់ន ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់ ជាង ៣០ម៉ឺន ដុល្លារ ពីជនរងគ្រោះ ជាង ២០នាក់ តាមរូបភាព យកលុយរត់ការ ដើម្បីបានចូល ក្របខណ្ឌមន្ត្រីរាជការ ប្រព្រឹត្តកាលពីឆ្នាំ២០២០។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ស្រេង សុ ភ័ក្ត្រ ភេទ ប្រុស អាយុ៤៣ឆ្នាំ ជាអតីត ម ន្ត្រី នៃ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ និង មាន តួនាទី នាយ ផ្នែកបុគ្គលិក នៃការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាល ខេត្ត បន្ទាយមានជ័យ ។

ជនសង្ស័យត្រូវបានជាប់ចោទពីបទ: ឆបោក និង ក្លែងឯកសារ និង ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៤ ខែ មីនា។

ជនសង្ស័យសង្ស័យត្រូវបានប្តឹងដោយ ភាគីដើមបណ្ដឹងចំនួមជាង ២០ នាក់ ដែលបានចោទប្រកាន់គាត់ថា បោកប្រាក់របស់ពួកគេ ប្រមាណជាង៣០ម៉ឺន ដុល្លារ តាមរូបភាព យកលុយ រត់ការ ដើម្បីបាន ចូលជាក្របខណ្ឌ មន្ត្រី នគរបាល ជាតិ និង យោធា ឬ អង្គ រក្ស ។ ក៏ប៉ុន្តែ បន្ទាប់ពីបានទទួលលុយពីពួកគេ ឈ្មោះ ស្រេង សុភ័ក្ត្រ មិនបានផ្តល់ការងារដល់ពួកគេ ដូចការសន្យានោះឡើយ។

មិនតែប៉ុណ្ណោះ នៅពេលដែល ពួកគេបានទាមទារប្រាក់កាសរបស់ពួកគេមកវិញ ជនសង្ស័យមិនសង និង បានស៊ីដាច់លុយរបស់ពួកគេ រហូតមកដល់សព្វថ្ងៃនេះ។

ទាក់ទងនឹងករណីខាងលើនេះ ឈ្មោះ ស្រេង សូភក្ត្រិ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ ដោយ: លីហ្សា

To Top