ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស សមាជិកគណៈកម្មាធិការ ប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូង (Video)

ភ្នំពេញ ៖ គណៈកម្មការជ្រើសរើស សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គណៈកម្មការជ្រើស រើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូងចំនួន៥រូប ដែលរួមមាន អតីតចៅក្រម ចំនួន១រូប បុគ្គលដែលមានចំណេះដឹង និងបទពិសោធផ្នែកច្បាប់ ចំនួន២រូប និងបុគ្គល ដែលមានចំណេះដឹងនិងបទពិសោធ ផ្នែកសេដ្ឋកិច្ច ចំនួន២រូប។

បេក្ខជនដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច៣៥ឆ្នាំ និងត្រូវមានលក្ខណសម្បត្តិមួយចំនួនទៀត ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង។ បេក្ខជនត្រូវដាក់ពាក្យស្នើសុំ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ ។

បេក្ខជនដែលមានបំណង ដាក់ពាក្យ ស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូង អាចមកទទួលពាក្យស្នើសុំ នៅអគ្គនាយកដ្ឋាន ក.ប.ប. រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានផ្លូវលេខ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬអាចទាញយកតាមរយៈគេហទំព័រ www.ccfdg.gov.kh ឬអាចទាញយកពាក្យ ស្នើសុំធ្វើជាសមាជិកគ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដូចជូនភ្ជាប់ខាងក្រោម ។

https://drive.google.com/file/d/1URfD-2kcKoLs7WAiZWW7oS9YD7lHOqCk/view?usp=sharing,
https://docs.google.com/document/d/1URnPPHWjLV6j59mvTWatYsmN-ASEBiAs/edit?usp=sharing&ouid=111002752239186247759&rtpof=true&sd=true

បេក្ខជនដែលមានបំណង ដាក់ពាក្យស្នើសុំអាចទំនាក់ទំនង សាកសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ (៨៥៥ ) ៩៨ ៨៨៩ ៨៨៩ ឬ (៨៥៥) ៧៨ ៨៦៨ ៦៩៨។

ទីតាំងអគ្គនាយកដ្ឋាន ក.ប.ប. ៖ https://goo.gl/maps/LJEyTLhj1AdAiTeB7

To Top