ភ្នំពេញ៖ ងាកចេញពីរឿងនយោបាយ និងសង្គមបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកអំពីការវាយតម្លៃខុស របស់ប្រទេសនិងស្ថាប័នហិរញ្ញវត្ថុជាច្រើន អំពីការវិវត្តដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា ក្រោមការខិតខំទាំងអស់គ្នា ជាពិសេសប្រជាជនកម្ពុជា បានខិតខំស្វែងរកសន្តិភាព ដោយខ្លួនឯង នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីអ៊ុនតាក់ចាក់ចេញពីកម្ពុជា សង្គ្រាមបានបន្សល់ទុកឲ្យបន្តរវាងខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល។
ថ្លែងចេញពីលើវេទិកាក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៥១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោមានប្រសសន៍ថា «ក្នុងជំនាន់ទស្សវត្ស៩០ ប្រទេសជាច្រើន និងស្ថាប័នហិរញ្ញវត្ថុជាច្រើន បានវាយតម្លៃខុស អំពីការវិវត្តរបស់កម្ពុជា បានជាពេលនោះប្រទេសខ្លះនិងស្ថាប័នហិរញ្ញវត្ថុខ្លះ បានត្រឹមតែធ្វើផ្លូវឲ្យយើងត្រឹមតែ៧ម៉ែត្រតែប៉ុណ្ណឹង ឬខ្ពស់បំផុត១០ម៉ែត្រ»។
សម្ដេចតេជោ ក៏បានលើកជាឧទាហរណ៍ជាក់ស្ដែង ដោយសូម្បីតែផ្លូវជាតិលេខ៤ មកដល់សព្វថ្ងៃនេះ កន្លែងខ្លះនៅតែ៧ម៉ែត្រដដែល ទើបតែនឹងពង្រីកបន្តនេះទេ។
សម្ដេចតេជោ បញ្ជាក់ថា «វាយតម្លៃខុសអំពីការរីកចម្រើនរបស់កម្ពុជា ដែលពេលនោះតម្រូវឲ្យធ្វើផ្លូវត្រឹមតែ៧ម៉ែត្រ។ ឥឡូវនេះកន្លែងធ្លាប់ធ្វើផ្លូវ៧ម៉ែត្រ ទៅជា២៤-២៥ម៉ែត្រ ហើយទើបអាចដោះស្រាយបានបញ្ហា ព្រោះគេក៏អត់នឹកស្មានថា មានការវិវត្តលឿនបែបនេះ»។
ពាក់ព័ន្ធទៅនឹងការចូលរួមពីសំណាក់ប្រជាពលរដ្ឋកម្ពុជា សម្តេចហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា “ប៉ុន្តែយើងក៏បានឃើញទាំងអស់គ្នាហើយ ការអភិវឌ្ឍលឿនរបស់យើង មិនមែនបានមកដោយចៃដន្យទេ ហើយក៏មិនមែនធ្លាក់ពីលើមេឃដែរ ក៏ប៉ុន្តែបានមកពីការខិតខំរបស់យើងទាំងអស់គ្នា ជាពិសេសប្រជាជនកម្ពុជាបានខិតខំស្វែងរកសន្តិភាព ដោយខ្លួនឯង នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីអ៊ុនតាក់ចាក់ចេញពីកម្ពុជា សង្គ្រាមបានបន្សល់ទុកឲ្យយើង បន្តរវាងខ្មែរក្រហម ជាមួយនឹងរាជរដ្ឋាភិបាល ។ ចំណុចនេះ ជាចំណុចដែលតម្រូវឲ្យយើង ខិតខំស្វះស្វែងរកសន្តិភាពដោយខ្លួនឯង ហើយយើងបានឈានមកបញ្ចប់នូវសង្គ្រាមទាំងស្រុង នាំមកនូវឯកភាពជាតិ ឯកភាពទឹកដីជាប្រវត្តិសាស្ត្ររបស់យើងជាច្រើនឆ្នាំ ។ នៅឆ្នាំ១៩៩៨ ឱកាសមាសឱកាសពេជ្រ បានមកដល់សម្រាប់យើង ក្នុងការកសាងប្រទេសជាតិរបស់យើង” ។
សម្តេចបញ្ជាក់បន្ថែមថា “នោះហើយជាកិច្ចខិតខំរបស់យើង តម្រូវការរបស់យើងមុនគេ គឺតម្រូវការសន្តិភាពនោះឯង” ៕
ខ