ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា និង តម្កល់ទោស បុរសជាប់ចោទ ចំនួន ៤ នាក់ ដោយត្រូវជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី៣ទៅ ១២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅ ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីអំឡុង ឆ្នាំ ២០២០ ។
លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាបថ្លែងអោយដឹងថា ជនជាប់ចោទទាំង៤នាក់មានឈ្មោះ៖ ទី ១-ឈ្មោះ តំាង វិរះតុង ភេទប្រុស ។ ទី២- ឈ្មោះ សៀវ វណ្ណឌឺ ភេទប្រុស( ត្រូវជាបងប្អូន សៀវ វុទ្ធី ) ។ ទី៣- ឈ្មោះ សៀវ វុធធី ភេទប្រុស ។ ទី៤- ឈ្មោះ លន់ ចាន់ថុល ភេទប្រុស ។
ក្នុងចំណោមពួកគេទាំង៤នាក់នេះ ជនជាប់ចោទ ឈ្មោះ តាំង វិរៈតុង ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល, ឈ្មោះ សៀវ វណ្ណឌឺ ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ, ឈ្មោះ សៀវ វុទ្ធី ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ , និង ឈ្មោះ លន់ ចាន់ថុល ត្រូវជាប់ពន្ធនាគារ កំណត់ ៣ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន ៣ លានរៀល សម្រាប់ដាក់ចូលថវិការដ្ឋ។
ពួកគេត្រូវបានជាប់ចោទពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។
តែពួកគេបានប្តឹងឧទ្ធរណ៍។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុង ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៣៤កព្ចាប់ មានទម្ងន់ជាង ១០០ ក្រាម ៕
ដោយ: លីហ្សា