ព័ត៌មានជាតិ

ខឹងប្រពន្ធ បែជាទៅមួលក កូនទើបនឹងអាយុ ២ ឆ្នាំបណ្តាលអោយស្លាប់ នៅស្រុកកណ្តៀង!

ពោធិសាត់: ឪពុកចិត្តតិរច្ឆានម្នាក់ដោយសារតែសូរាចូលក្នុងខ្លួនហើយបានទាស់សំដីជាមួយប្រពន្ធបែរជាចិត្តដាច់លើកដៃមួលក កូនបង្កើតរបស់ខ្លួនដែលទើបតែមានអាយុ ២ ឆ្នាំប៉ុណ្ណោះបណ្តាលអោយស្ទះសសៃឈាមស្លាប់ភ្លាមគួរអោយសង្វេក។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោងជាង ១៨ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២២ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបានអោយដឹងថា ក្មេងតូចរងគ្រោះដែលបានស្លាប់ដោយសារឪពុកចិត្តតិរច្ឆានមួលក បណ្តាលអោយស្លាប់បាត់បង់ជីវិតនោះមានឈ្មោះទក តូច ភេទស្រីអាយុ ២ ឆ្នាំរស់នៅជាមួយក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិសាត់ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

To Top