ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣៩នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ៦៨នាក់ និងគ្មានអ្នកស្លាប់ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៩នាក់ មានករណីឆ្លងសហគមន៍ ៣៨នាក់ និងអ្នកដំណើរពីបរទេសម្នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៣៥.៥៥២នាក់ អ្នកជាសះស្បើយ ១៣១.៥២៧នាក់ និងអ្នកស្លាប់ ៣.០៥៤នាក់ ៕

