ព័ត៌មានជាតិ

អគ្គលេខាធិការ OIF ៖ សេដ្ឋកិច្ចកម្ពុជា ទាក់ទាញយ៉ាងខ្លាំង អាចជាគំរូការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេស និយាយភាសាបារាំង (Video)

" "

ភ្នំពេញ៖ លោកលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា គឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំង ។

ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៩ មីនានេះលោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានមានប្រសាសន៍ថា ក្នុងជំនួប រវាងអ្នកវិនិយោគ មកពី២៤ប្រទេស ជាមួយអ្នកវិនិយោគកម្ពុជា បានទទួលលទ្ធផលល្អប្រសើរ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខា លើអនុស្សារណៈ ដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។

" "

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបសម្ដេចតេជោថា គោលបំណង របស់លោកស្រី និងប្រតិភូមកកាន់កម្ពុជា ចង់បានកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និង ជានិរន្តតទៅ ហើយដំណើរទស្សនកិច្ច របស់លោកស្រី ក៏ជាចំណុចចាប់ផ្ដើម សម្រាប់ កិច្ចសហប្រតិបត្តិការ តទៅអនាគតផងដែរ។

" "

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះជំនួបជ័យ នៃជំនួប រវាងអ្នកវិនិយោគមកពី បណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និង ការវិនិយោគ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ និងតំបន់មានសក្តានុពល ។

សម្ដេចតេជោមានប្រសាសន៍ថា គប្បីរួមគ្នាបង្កើតជាឱកាសដើម្បីចាប់យកសក្តានុពល ទាំងឡាយណា ដែលមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់ទាំងពីរប៉ុណ្ណោះទេ តែសម្រាប់ជាទំនាក់ទំនង នយោបាយដ៏ល្អ រវាងប្រទេសទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានជម្រាប លោកស្រីថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បាន គឺជំរុញការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ាន ដំណើរការប្រក្រតីភាពឡើងវិញ ៕

To Top