ព័ត៌មានជាតិ

ឃុំខ្លួន អតីត នាយនគរបាល​ប៉ុស្តិ៍​ព្នៅ១ ពាក់ព័ន្ធអំពើឃាតកម្ម ដោយបាញ់សម្លាប់ប្រពន្ធចុង ដោយសារ ខឹងនាង សុំចែកផ្លូវគ្នា

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន បុរសជនត្រូវចោទម្នាក់ ដែល ជាអតីនាយប៉ុស្តិ៍​នគរបាលព្ព្នៅ១ និង បញ្ជូនខ្លួន គាត់ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ឃាតកម្ម​ ដោយ ដកកំាភ្លើងខ្លី បាញ់សម្លាប់ ប្រពន្ធចុង ចំនួន៤ គ្រាប់ បណ្តាលអោយស្លាប់នៅនឹងកន្លែង ដោយសារជម្លោះពាក្យសម្តី និង ខឹងនឹងនាង សុំចែកផ្លូវគ្នា ប្រព្រឹត្ត នៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។ 

យោងតាមដីការបស់តុលាការ បានអោយដឹងថា ជនត្រូវចោទរូបនេះ​មាន ឈ្មោះ ម៉ៅ សុវណ្ណ​ហុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ( ត្រូវជាប្តី ) មុខរបរ​មុនឃាត់ខ្លួន គឺ
ជា នា​យ​ប៉ុស្តិ៍​នគរបាល​ រដ្ឋបាល​ព្នៅ​ទី​១។

ចំណែក​ឯជន​រង​គ្រោះ​ឈ្មោះ សុខ មួយ ភេទ​ស្រី អាយុ​៥១​ឆ្នាំ( ត្រូវជាប្រពន្ធចុង ) មុខរបរ​ធ្វើស្រែ។

ពួកគេទាំង២នាក់ មានទីលំនៅ រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ជាមួយគ្នា ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ
ចោទប្រកាន់ពីបទ: ឃាតកម្ម និង ប្រើប្រាស់អាវុធខុសច្បាប់ តាមបញ្ញត្តិមាត្រា ១៩៩ និង ៤៩០ នៃ ក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ នៅភូមិ​ផាត់​សណ្តោង ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធ​កណ្តាល ខេត្តព្រៃវែង៕ ដោយ: លីហ្សា

To Top