ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់កូរ៉េ៖ កម្ពុជាគឺជាដៃគូដ៏រឹងមាំ និងជាប្រទេសខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ 

ភ្នំពេញ ៖ លោក Ko Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុក សម្របសម្រួលគោលនយោបាយ រដ្ឋាភិបាលនៃការិយាល័យ នាយករដ្ឋមន្ត្រី សាធារណរដ្ឋកូរ៉េ បានថ្លែងថា កម្ពុជាគឺជាដៃគូដ៏រឹងមាំ និងជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបានបញ្ជាក់ជំហរបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងជំនួបភាក្សាការងារ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Ko Yun Cheol នាថ្ងៃទី៣០ ខែ២០២២ ដើម្បីផ្លាស់ប្ដូរយោបល់ អំពីទំនាក់ទំនងភាគី កម្ពុជា-កូរ៉េ និងពិភាក្សាពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ពិសេសជំនួយកូរ៉េ ឥតសំណង។

លោក ឈៀង យ៉ាណារ៉ា បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Koo Yun Cheol ព្រមទាំងគណៈប្រតិភូ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងភាពដៃគូរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនដែលបានកំពុងផ្តល់ការគាំទ្រដល់ការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ។

ក្នុងជំនួបនេះ លោក ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមដឹកនាំឈ្លាសវៃ និងប្រកបដោយបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផល នៃការអភិវឌ្ឍន៍ប្រទេសយ៉ាងជាក់ស្ដែង ការដាក់ចេញ វិធានការយ៉ាងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវី១៩ ទទួលបានជោគជ័យត្រចេះត្រចង់ រហូតឈាន ដល់ការប្រទេសដំណើរការឡើង លើគ្រប់វិស័យ ពិសេសបច្ចុប្បន្នតម្រូវឱ្យដំណើរ ដែលបានវ៉ាក់សាំងគ្រប់ដូស ធ្វើតេស្តមេរោគកូវីដ១៩ឡើយ ទាំងមុនពេលនិងពេលមកកម្ពុជា។

បន្ថែមលើលោក បានជម្រាបជូនភាគីកូរ៉េ អំពីក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្ដោតសំខាន់ លើសសរស្តម្ភ៣គឺ៖
ទី១/ ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ
ទី២/ ការទម្រង់ ដើម្បីមូលដ្ឋាន គ្រឹះរឹងមាំសម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង
ទី៣/ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោក Koo_Yun_Cheol បានបង្ហាញអារម្មណ៍សោមនស្សរីករាយក្រៃលែង ដែលបានមក បំពេញបេសកកម្មនៅកម្ពុជា និងបានសម្តែងការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចំរើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ។

ជាមួយគ្នានេះ លោក Koo_Yun_Cheol បានថ្លែងថា កម្ពុជាគឺជាដៃគូដ៏រឹងមាំនិងជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបានបញ្ជាក់ជំហរបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ។

សូមរំលឹកថា ចាប់ពីឆ្នាំ ១៩៩៦២០២២. សាធារណរដ្ឋកូរ៉េបានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យអប់រំ, វិស័យដឹកជញ្ជូន, អភិវឌ្ឍន៍ជនបទ, ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណៈ ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចំរើន យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ការបើកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្ខដល់កម្ពុជាមានការកើនឡើង ហើយទំហំហិរញ្ញប្បទាន នឹងបន្តកើនឡើងថែមទៀតនាពេលអនាគត ៕

To Top