Warning: getimagesize(/var/www/dap-news.com/htdocs/wp-content/uploads/2022/03/IMG_20220330_213114_615.jpg): Failed to open stream: No such file or directory in /var/www/dap-news.com/htdocs/wp-content/plugins/heateor-open-graph-meta-tags/public/class-heateor-open-graph-meta-tags-public.php on line 726

Warning: getimagesize(/var/www/dap-news.com/htdocs/wp-content/uploads/2022/03/IMG_20220330_213117_372.jpg): Failed to open stream: No such file or directory in /var/www/dap-news.com/htdocs/wp-content/plugins/heateor-open-graph-meta-tags/public/class-heateor-open-graph-meta-tags-public.php on line 726

Warning: getimagesize(/var/www/dap-news.com/htdocs/wp-content/uploads/2022/03/IMG_20220330_213121_183.jpg): Failed to open stream: No such file or directory in /var/www/dap-news.com/htdocs/wp-content/plugins/heateor-open-graph-meta-tags/public/class-heateor-open-graph-meta-tags-public.php on line 726
ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ តម្កល់យុវជនម្នាក់ ជាប់គុក៥ឆ្នាំ ជាប់ពាក់ព័ន្ធការរំលោភសេពសន្ថវ: កុមារីម្នាក់អាយុ១៣ឆ្នាំ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស យុវជន ជាប់ចោទម្នាក់ ជាប់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំលោភកុមារីម្នាក់ អាយុ ១៣ ឆ្នាំ បានសម្រេច ប្រព្រឹត្ត នៅក្នុងខេត្តកំពត កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២០។

លោកប៉ុល សំអឿន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សេង សុខឃីម ហៅ ខែម ភេទ ប្រុស អាយុ ២០ ឆ្នាំ។ ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ ដែលមានអាយុ ១៣ ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅ នៅក្នុងភូមិ-ភូមិ-ឃុំ និង ស្រុក ជាមួយគ្នា នៅខេត្តកំពត។

លោកចៅក្រមសំអឿនបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ: រំលោភសេពសន្ថវ: មានស្ថានទម្ងន់ ។ តែគាត់ប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០៕ ដោយ: លីហ្សា

To Top