ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យក្រសួងសេដ្ឋកិច្ច រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ខណៈសង្គ្រាមអ៊ុយក្រែន នៅអូសបន្លាយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ដោយមិនពឹងផ្អែកលើវិស័យឯកជន ខណៈសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងអូសបន្លាយ។ នេះជាប្រសាសន៍សម្ដចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕

To Top