ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បញ្ជាក្រសួងសេដ្ឋកិច្ច រៀបចំបង្កើនប្រាក់សោធននិវត្តន៍ សម្រាប់អ្នកចូលនិវត្តន៍មានចំនួនទាប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការងារបង្កើនប្រាក់សោធននិវត្តន៍ សម្រាប់អ្នកចូលនិវត្តន៍ ដែលមានប្រាក់ចំណូលទាប ។

ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោមានប្រសាសន៍ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនការងារបង្កើនប្រាក់សោធននិវត្តន៍ សម្រាប់អ្នកចូលនិវត្តន៍ដែលមានចំនួនទាប ដោយការធ្វើនេះគឺដើម្បីជំរុញឲ្យ អ្នកចូលនិវត្តន៍មុន មានកំណើនប្រាក់សោធននិវត្ត៍កើនកៀក ទៅនឹងអ្នកដែល ចូលនិវត្តន៍ក្រោយ»។

To Top