ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចលេខ៧០​ អនុញ្ញាតិឲ្យ​នាយការិយាល័យ អនុព័ន្ធយោធាវៀតណាម​ ចប់​អាណត្តិ​ ចូល​ជួប​សម្តែង​ការ​គួរ​សម 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការកងពលតូចលេខ៧០​ បានទទួលស្វាគមន៍​ លោកវរសេនីយ៍ឯក Nguyen Thanh Chinh នាយការិយាល័យអនុព័ន្ធយោធាវៀតណាម​ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​ជម្រាប​លា​ និងជូនពរក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ​ និងលោកវរសេនីយ៍ឯកបម្រុង Tran Van Tam នាយការិយាល័យ អនុព័ន្ធយោធាវៀតណាមថ្មីបង្ហាញមុខ​ នៅទីបញ្ជាការកងពលតូចលេខ៧០​ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

​លោកមេបញ្ជាការកងពល​ បានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកវរសេនីយ៍ឯក Nguyen Thanh Chinh បានរួមចំណែកក្នុងការលើកកម្ពស់ ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោង រវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងនោះដែរ​ លោកឧត្តមសេនីយ៍ឯក​ ក៏បានបញ្ជាក់ថានឹងបន្តជួយគាំទ្រ និងសហការឱ្យជិតស្និទ្ធថែមទៀត ជាមួយលោកវរសេនីយ៍ឯកបម្រុង Tran Van Tam ដើម្បីសម្រេចបេសកកម្មរបស់ខ្លួននៅកម្ពុជា៕

To Top