ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលដឹកនាំដោយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងគាំទ្រ ដល់វិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា។




