កម្លាំង អាវុធហត្ថ រាជធានី ភ្នំពេញ តែង បាន ធ្វើ ការហ្វឹកហាត់ ជាប់ ជាប្រចាំ ដើម្បី ពង្រឹង កាយសម្បទា តាមរយៈ ការហ្វឹកហាត់ ក្បាច់គុណ ការ ហាត់ប្រាណ តាម វិធីសាស្ត្រ ចម្រុះ ការថែទាំ សុខភាព និង អនាម័យ ក្នុង ការរស់នៅ ជា ទៀងទាត់ ដើម្បី បង្កើន សមត្ថភាព ក្នុង ប្រតិបត្តិការ លើ ការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយ អនុវត្ត តាម អនុសាសន៍ ដឹកនាំ ដ៏ ខ្ពង់ខ្ពស់ របស់ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ។
ព្រម ជាមួយ គ្នា នោះ ផងដែរ ជា រៀងរាល់ឆ្នាំ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន បង្កើត ឲ្យមាន កម្មវិធី ប្រលងកាយ សម្បទា ដែល ជា ការ ជម្រុញ ទឹកចិត្ត កងកម្លាំង ឲ្យ ប្រឹងប្រែង ហ្វឹកហាត់ ដើម្បី ប្រកួតប្រជែង គ្នា ។
ជាក់ស្តែង នៅ ថ្ងៃទី ០៣-០៤ ខែ មេសា ឆ្នាំ ២០២២នេះ អាវុធហត្ថ រាជធានី ភ្នំពេញ បាន ធ្វើ ការប្រលង កាយសម្បទា ប្រចាំឆ្នាំ ២០២២ នៅក្នុង បរិវេណ សួនច្បារមុខវត្តបទុមវតី ប្រកបដោយ ភាពស្វាហាប់ ៕