ព័ត៌មានជាតិ

ឃុំខ្លួន អតីតអនុប្រធានការិយាល័យ គ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពលម្នាក់ ពាក់ព័ន្ធនឹងការលួចគាស់ទូរដែក និង លុយ ជាង៥០ម៉ឺនដុល្លារ ពីក្រសួង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២២ បានបង្គាប់ឱ្យឃុំខ្លួនស្រ្ដី ជាប់ចោទម្នាក់ ដែលជាអតីត អនុប្រធានការិយាល័យ គ្រប់គ្រងចំណូល នៃ ក្រសួងរ៉ែ និងថាមពល និង បានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុង ពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការសង្ស័យ លួចគាស់ទូរដែកលិតរបស់ក្រសួងរ៉ែ និងថាមពល និង បានលួចលុយ ប្រមាណ ជាង៥០ម៉ឺនដុល្លារ ប្រព្រឹត្ត នៅក្នុងខែ មីនា ឆ្នាំ ២០២២ នៅក្នុងក្រសួងរ៉ែ និង ថាមពល។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការ បានឱ្យដឹងថា ស្រ្តីត្រូវចោទរូបនេះ ឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរ មុនចាប់ខ្លួន ជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល នៃ ក្រសួងរ៉ែ និងថាមពល និង មានទីលំនៅ នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: លួចមានស្ថានទម្ងន់ទោស និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២២។

ជនត្រូវចោទ ត្រូវបានប្តឹងដោយ ប្រធានរបស់គាត់ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល។

យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ហ៊ាន ថារី ( ជាភាគីដើមបណ្ដឹង) បានអោយដឹងថា នៅចន្លោះ ថ្ងៃទី ២៣ និង ៣១ ខែ មីនា ឆ្នាំ ២០២២ ខណៈដែល ខ្លួន បានកើតកូវីត១៩ និង សម្រាកព្យាបាលជម្ងឺ នៅឯផ្ទះ, ជនសង្ស័យបានមកសោរបន្ទប់ ដើម្បីយកទៅ ចម្លង ដើម្បីងាយស្រួល ចេញចូល នៅក្នុងការិយាល័យ បានគាស់ទូរដែកដាក់ប្រាក់ ចំណូលរបស់ក្រសួង និង ប៧លួចលុយអដ់ ចំនួន ជាង ៥០ ម៉ឺនដុល្លារអាមេរិក។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ឈ្មោះ ជិន លក្ខិណា មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top