ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផល គម្រោងសមាហរណកម្ម ការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និង ការបើកគម្រោងថ្មីដំណាក់កាលទី២ ក្រោមជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន នាស្រុកសំទ្បូត នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-10-1-1024x682.jpg)
លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសំទ្បូត ក៏ដូចជាប្រជាជនយើងនៅទូទាំងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ ចំពោះការទទួលបាននូវសមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ចំនួន ០៤ គម្រោងក្នុងដំណាក់កាលទី១នេះ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំឆ្នាំ២០២២ នេះ រួមមាន
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-28-43-1-1024x825.jpg)
-ការរំដោះផ្ទៃដីចម្ការមីន/គ្រាប់ បានចំនួនជាង ០២ ម៉ឺនហិកតា ដោយកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទបានប្រមាណជាង ១២ ម៉ឺនគ្រាប់.
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-28-56-1-683x1024.jpg)
-ការឆ្លើយតបនឹងសំណើ ពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានប្រមាណជាង 0៥ ពាន់សំណើ និងបានផ្តល់ការអប់រំយល់ដឹង អំពីមីនដល់ប្រជាពលរដ្ឋ បានប្រមាណជាង ២៩ ម៉ឺននាក់ ។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-28-59-1-1024x683.jpg)
-ការសាងសង់ផ្លូវជនបទចំនួន ៣២ ខែ្ស មានប្រវែងសរុបប្រមាណ ១១៥ គីទ្បូម៉ែត្រ, សំណង់បង្ហូរទឹកគ្រប់ប្រភេទបានចំនួន ២១៩ កន្លែង, ស្រះទឹកសហគមន៍ចំនួន ០៥ កន្លែង, ស្ពានបេតុងចំនួន ០៥ កន្លែង, ផ្សារសហគមន៍ ០១ កន្លែង និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ ហិកតា។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-03-1-1024x673.jpg)
ប្រជាពលរដ្ឋបានទទួលផលផ្ទាល់ និងប្រយោលពីគម្រោងទាំង ០៤ នេះ មានចំនួនជិត ១៣ ម៉ឺន គ្រួសារសើ្មនឹងជិត ៤៧ ម៉ឺននាក់។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-06-1-1024x682.jpg)
លោក រំលេចពាក្យ “អរគុណសន្តិភាព” គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាម ដែលបង្កនូវវិនាសកម្ម និងសោកដនាកម្ម ដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាព នៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម ដែលនាំមក នូវការអភិវឌ្ឍ លើគ្រប់វិស័យ និងការរីក ចម្រើន រុងរឿងថ្កើនថ្កាន ដល់ជាតិ និងប្រជាជន ។ ជាក់ស្តែង នៅក្នុងស្រុកសំឡូតនេះផ្ទាល់ ដែលធ្លាប់ឆ្លងកាត់ផ្ទាល់ នូវដំណាក់ កាល នៃប្រវត្តិសាស្ត្រ ដែលពោរពេញ ដោយការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីត សមរភូមិមួយនេះ ដែលពីមុនពោរពេញ ដោយផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ បានប្រែមុខមាត់ និងក្លាយមកជា តំបន់អភិវឌ្ឍ ប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋ អាចរស់នៅ និងប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាព រស់នៅប្រកបដោយ សេចក្តីសុខសុភមង្គល។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-14-1-1024x682.jpg)
លោក បានបន្ថែមថា សមិទ្ធផល ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺមិនអាចកើតមានឡើង ដោយចៃដន្យនោះឡើយ ពិតណាស់ទាំងនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដោយក្នុងដំណាក់កាលនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយក ជីវិត ជាដើមទុនអញ្ជើញ ចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតនេះក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែង រកដំណោះស្រាយបញ្ចប់ សង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន ។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-18-1-682x1024.jpg)
មិនតែប៉ុណ្ណោះ លោក ម៉ាណែត ក៏បានថ្លែងអរគុណ ចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួម ក្នុង ដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំ ចូលរួមចំណែក យ៉ាង សកម្មក្នុងវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគត ដ៏រុងរឿងរបស់ប្រជាជនកម្ពុជា ។ ទន្ទឹមនឹងនេះ ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចបាន លទ្ធផលគួរជាទីមោទនៈ ដោយក្រៅពីប្រតិបត្តិការ នៅក្នុងប្រទេស អង្គភាពបាន ចូលរួមយ៉ាងសកម្ម នៅក្នុងការបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ នៅក្នុងសហគមន៍អន្តរជាតិផងដែរ ៕
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-23-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-26-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-30-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-33-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-37-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-41-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-44-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-48-1-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-52-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-29-57-1-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-30-01-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-30-06-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-30-09-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-30-13-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-06_16-30-17-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)