ព័ត៌មានជាតិ

ប្រាសាទព្រហ្មកិល មានអាយុកាលជិត១ពាន់ឆ្នាំ ត្រូវបានកំពុងជួសជុល

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទព្រហ្មកិល ស្ថិតនៅខេត្តសៀមរាប ដែលមានអាយុ កាលជាង៩០០ឆ្នាំ ខណៈមានសភាព ទ្រុឌទ្រោមខ្លាំង ។

ផេករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៧ មេសា នេះ បានលើកឡើងថា ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទព្រហ្មកិល ដែលមានសភាពទ្រុឌទ្រោម ប្រឈម នឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ ដែលមានអាយុកាលជាង៩០០ឆ្នាំ មកហើយនោះ មានការបែកបាក់ ពុកផុយនិងបាត់បង់ច្រើន ។

ការងារសំខាន់ៗចំពោះមុខ ដែលក្រុមអ្នកបច្ចេកទេស កំពុងធ្វើបច្ចុប្បន្នពិសេស នៅផ្នែកខាងលិចខាងត្បូងរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មបាក់បែក និងស្រាវជ្រាវរកថ្ម ដែលបាត់ មករៀបផ្គុំឡើងវិញ ទៅតាមទម្រង់ដើមរបស់ប្រាសាទ ៕

To Top