ព័ត៌មានជាតិ

ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីដ៏ធំអស្ចារ្យជួបជុំ ដៃគូពាណិជ្ជកម្មទូទាំងប្រទេស អបអរ CAMBODIA PREMIUM DRAFT BEER  ដំបូងបង្អស់នៅកម្ពុជា

នៅរាត្រីថ្ងៃទី០៦ ខែមេសា ភ្ញៀវកិត្តិយសជាង១០០នាក់ បានជួបជុំពិសាអាហារ ទស្សនាការសម្តែងក្បាច់រាំ ប្លែកអស្ចារ្យ ស្តាប់តន្ត្រីពិរោះៗ និងពិសេសភ្លក់រសជាតិ ដ៏ស្រស់បំផុតនៃ CAMBODIA PREMIUM DRAFT BEER  ដែលជាប្រភេទស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកចូលដបដំបូងបង្អស់ នៅកម្ពុជា ក្នុងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើឡើងនៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ 

ការជួបជុំក្រោមបរិយាកាសដ៏រីករាយ ដើម្បីអបអរផលិតផលថ្មីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ផ្សេងទៀត និងភ្ញៀវកិត្តិយស ដែលជាដៃគូពាណិជ្ជកម្មទូទាំង ប្រទេសរួមមានម្ចាស់ភោជនីយដ្ឋាន ផាប់ និងកន្លែងកម្សាន្តនានា។ 

អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា៖ «ខ្ញុំមានទំនុកចិត្តជាខ្លាំងថា CAMBODIA PREMIUM DRAFT BEER នឹងក្លាយជាជម្រើសថ្មីដ៏ល្អបំផុតសម្រាប់អតិថិជន ថែមទាំងចូលរួមពង្រីកអាជីវកម្មរបស់ដៃគូ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឲ្យកាន់តែរីកដុះដាល់បន្ថែមទៀត»។ 

អ្នកឧកញ៉ា ឲ្យដឹងដែរថា តាមរយៈផលិតផលថ្មីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចពង្រីកខ្លួនកាន់តែធំ ក្នុងទីផ្សារស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយក្លាយខ្លួន ជាក្រុមហ៊ុនល្អបំផុតមួយ នៅតំបន់អាស៊ី ដែលទទួលបានការកោតសរសើរ និងគោរពផងដែរ។

ទន្ទឹមនឹងនេះ លោកឩកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើបទបង្ហាញយ៉ាងអស្ចារ្យ អំពីប្រវត្តិនៃការរីកចម្រើនរបស់ក្រុមហ៊ុន លក្ខណៈពិសេសរបស់ CAMBODIA PREMIUM DRAFT BEER  និងបញ្ជាក់ថានេះគឺជាស្នាដៃដ៏ថ្មីអស្ចារ្យមួយទៀត ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា។

CAMBODIA PREMIUM DRAFT BEER  គឺជាស្រាបៀរដ្រាហ្វ ច្រកចូលដបដំបូងបង្អស់ នៅកម្ពុជាផលិតឡើង ដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization បច្ចេកវិទ្យា Special Filler ផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាល រហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង។ 

ក្រោយភ្លក់រសជាតិស្រាបៀរថ្មីនេះ ដៃគូពាណិជ្ជកម្ម និងភ្ញៀវកិត្តិយស បានលាន់មាត់សរសើរ អំពីរសជាតិស្រស់បំផុត ក្លិនឈ្ងុយ និងពិសេសស្ងប់ស្ងែង ទៅលើរូបរាងដបយ៉ាងប្រណិត ដែលមានឡាប៊ែលពិសេស អាចបញ្ចេញពន្លឺ នៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។

រាត្រីដ៏អស្ចារ្យនេះ បានបញ្ចប់ជាមួយនឹងស្នាមញញឹម ភាពសប្បាយរីករាយ ក្តីជឿជាក់ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងដៃគូពាណិជ្ជកម្មដើម្បីណែនាំ CAMBODIA PREMIUM DRAFT BEER  ជូនដល់អតិថិជនរបស់ខ្លួន។

To Top