ព័ត៌មានជាតិ

អភិបាលរងក្រុងស្វាយរៀង ចាត់ទុកប្រជាការពារជាកម្លាំង ស្នូលនិងសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព

ស្វាយរៀង ៖ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង បានចាត់ទុកប្រជាការពារជាភូមិ ជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។

លោកសរ សុដានីបានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។

លោកក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំអស់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងញៀនគ្រប់ប្រភេទនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរពីមុខនេះ៕

To Top