ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច នចុះទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដែលស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ច នេះ លោកបណ្ឌិតប្រតិភូ បានទស្សនាអំពី វដ្តនៃវារីវប្បកម្មសមុទ្រ រួមមាន ការបង្កាត់កូនត្រី ការរៀបចំចំណីត្រី ការរក្សាសុខភាពត្រី និងការស្វែងរកទីផ្សារ។

បច្ចុប្បន្ន មជ្ឍមណ្ឌល បានដំណើរការផលិតកូនត្រីឆ្ពុង និងបានផ្គត់ផ្គង់ដល់កសិករចិញ្ចឹមត្រីក្នុងមួយខែប្រមាណ ១ម៉ឺនក្បាល ទៅ ៣ម៉ឺនក្បាល។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top