ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង គោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ សូមសម្ដេចនិងលោកជំទាវ ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ សុខភាពបរិបូណ៌ និងអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាពនិងដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យថ្មីថ្មីបន្ថែមទៀត។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោសប្រទានពរ ជូន សម្ដេចនិងលោកជំទាវ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top