ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ គោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងសមាជិកទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ សូមសម្ដេចនិងលោកជំទាវ ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ សុខភាពបរិបូណ៌ និងអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាពនិងដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យថ្មីថ្មីបន្ថែមទៀត។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោសប្រទានពរ ជូន សម្ដេចនិងលោកជំទាវ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top