ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ឲ្យបើកប្រាក់ប្រចាំខែឧសភា មុនខែមេសា និងសប្តាហ៍ទី៣ខែឧសភា ជូនមន្រ្តីរាជការ

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈបានប្រកាសជូនដំណឹង ពីការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២ ចំនួន២លើក ដោយលើកទី១ ត្រូវបើកមុនដំណាច់ខែមេសា និងលើកទី២ ត្រូវបើកក្នុងសប្ដាហ៍ទី៣ នៃខែឧសភា។

ដោយឡែក សម្រាប់ការបើកផ្តល់បៀវត្ស ខែមិថុនា វិញ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន ។

ការប្រកាសរបស់ក្រសួងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ២០ មេសា បានប្រកាសឲ្យក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវបើកប្រាក់ឲ្យមន្រ្តីរាជការ ដើម្បីសម្រួលការចំណាយផ្សេងៗរបស់មន្រ្តីរាជការក្រោយពីសម្រាកបុណ្យចូលឆ្នាំខ្មែរ ៕

To Top