ព័ត៌មានជាតិ

ហែកឆុង ! ហែកឈ្នះ រដូវកាលទី២ បានត្រលប់មកវិញហើយ!

ភ្នំពេញ ៖ មីជាតិ បានរៀបចំយុទ្ធនាការ ពិសេស ចែកជូនអតិថិជន នូវលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន “ហែកឆុង ហែកឈ្នះ” ។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និមើលឃើញការគាំទ្រ យ៉ាងខ្លាំងពីរដូវកាលមុន ពីអតិថិជនមីជាតិផងនោះ មីជាតិបានបន្តរដូវកាលទី២ ជូនដល់អតិថិជន ដោយបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនទៅដល់អតិថិជន ប្រើប្រាស់មីជាតិទូទាំងប្រទេស។
ដើម្បីមានឱកាសទទួលបានរង្វាន់ អតិថិជនរបស់មីជាតិ គ្រាន់តែជាវមីជាតិ រសជាតិណាមួយក៏បាន ហើយហែកកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន លោកអ្នកនឹងមានឱកាសទទួល បានរង្វាន់ជាលុយសុទ្ធជាច្រើន សន្ធឹកសន្ធាប់រហូតទៅដល់ ៥លានរៀល ពីមីជាតិ ។

រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនោះ ត្រូវបានវេចខ្ចប់ដាក់ក្នុងកញ្ចប់ផ្លាស្ទិកបិទ ជិតប្រកបដោយអនាម័យ និងការយកចិត្តទុកដាក់បំផុត មុននឹងដាក់ចូល ក្នុងកញ្ចប់មីជាតិ នៃកេសប្រូម៉ូសិន ហើយធ្វើការចែកចាយទូទាំងប្រទេស ។ ក្រុមហ៊ុនមីជាតិ បន្តចែកជូនរង្វាន់ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅរហូតអស់ពីស្តុក។

ប្រញាប់ឡើង! រង្វាន់ជាច្រើន សន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក! ហែកឆុង! ហែកឈ្នះ! វគ្គ២ ។
មីជាតិជាផលិតផល មីកញ្ចប់ របស់ខ្មែរ ដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុតដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយ ពីប្រទេសជប៉ុន។ មីជាតិ ប្រកាន់ខ្ជាប់នូវតម្លៃជាផលិតផលជាតិ និងតែងតែយកចិត្តទុកដាក់ លើសុវត្ថិភាពនៃការប្រើប្រាស់ ការវេចខ្ចប់ គុណភាព និងរសជាតិនៃផលិតផល៕

To Top