ព័ត៌មានជាតិ

លោក នេត សាវឿន ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារ ចំពោះការស្លាប់របស់វរសេនីយ៍ត្រី ជុច សុភា និងអនុសេនីយ៍ទោ រីម សុផាន់ណាក្នុងប្រតិបត្តិបង្ក្រាបគ្រឿងញៀន

ភ្នំពេញ ៖លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី ប៉ាន់ សុខេម និងក្រុមគ្រួសារ ចំពោះការពលីជីវិតរបស់ លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏ផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី សាន បុប្ផាវត្តី និងក្រុមគ្រួសារ ចំពោះការពលីជីវិតរបស់ លោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងដែរ។

លោកវរសេនីយ៍ត្រី ជុច សុភា និងលោក រីម សុផាន់ណា បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ចំណែក ជនល្មើសក៏ត្រូវរបួសធ្ងន់ម្នាក់ផងដែរ។

លោកវរសេនីយ៍ត្រី ជុច សុភា និងលោក រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀនបានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ចំណែក ជនល្មើសក៏ត្រូវរបួសធ្ងន់ម្នាក់ផងដែរ៕

To Top