ព័ត៌មានជាតិ

សម្តេច សាយ ឈុំ ទទួលជួបលោក OM BIRLA ប្រធានសភាជាន់ទាបឥណ្ឌា

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបលោក OM BIRLA ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង កិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានស្រាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឥណ្ឌា រវាងសភាទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top