ព័ត៌មានជាតិ

ករណីផ្ទុះអណ្តូងរ៉ែនៅរុស្ស៊ី ព័ត៌មានបឋម ស្លាប់កម្មករ៣នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសនេះ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កម្មករចំនួន៣នាក់បានស្លាប់នៅក្នុងការផ្ទុះមួយនៅឯរោងចក្រកែច្នៃ និងរ៉ែ Gaisky ក្នុងតំបន់ Orenburg ភាគខាងលិច នៃប្រទេសរុស្ស៊ី នេះបើតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តី របស់ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ ។

ការិយាល័យបានឲ្យដឹងថា ការផ្ទុះបានកើតឡើងនៅជម្រៅ១,២គីឡូម៉ែត្រ ហើយកម្មករ៨៨នាក់ដែលនៅសល់ត្រូវបានជម្លៀសចេញ ។

ព័ត៌មានបឋមបង្ហាញថា ការផ្ទុះនេះគឺបណ្តាលមកពី ការរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពអំឡុងពេលរុករករ៉ែ និងបង្កឲ្យផ្ទុះ ៕

To Top