ព័ត៌មានជាតិ

Update: ជប៉ុន រក​ឃើញ​មនុស្ស​ ​៩​នាក់ ក្នុងគ្រោះថ្នាក់លិចទូក ដែលផ្ទុកមនុស្ស ២៦នាក់

Update: ជប៉ុន រក​ឃើញ​មនុស្ស​៩​នាក់ ក្នុងគ្រោះថ្នាក់លិចទូក ដែលផ្ទុកមនុស្ស២៦នាក់ នៅឆ្នេរភាគខាងកើតប្រទេសជប៉ុន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង​ AFP នៅមុននេះបន្តិច។

ឆ្មាំសមុទ្រជប៉ុន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “គិតត្រឹមម៉ោង ១១ ព្រឹកម៉ោងនៅជប៉ុន យន្តហោះឆ្មាំឆ្នេរសមុទ្រ បានជួយសង្គ្រោះមនុស្ស ៤នាក់ យន្តហោះប៉ូលីសក្នុងតំបន់ បានជួយសង្គ្រោះមនុស្ស៤នាក់ និងយន្តហោះកងកម្លាំងស្វ័យការពារ បានជួយសង្គ្រោះមនុស្សម្នាក់ ចេញពីដែនទឹក ឬតំបន់ឆ្នេរដែលមានថ្ម” ។

មុននេះ មន្ត្រីមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា អ្នកដែលបានទាញយកមកទល់ពេលនេះ មិនមានទាន់ដឹងខ្លួននៅឡើយទេ ទោះបីជាស្ថានភាពពិតប្រាកដនៃអ្នកទាំងប្រាំបួន មិនទាន់ច្បាស់ភ្លាមៗក៏ដោយ។

អ្នកដែលត្រូវបានជួយសង្គ្រោះ មកទល់ពេលនេះ កំពុងត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាល នេះបើតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ជាតិ NHK បង្ហាញយ៉ាងហោចណាស់មនុស្សម្នាក់នៅលើរទេះរុញមួយ ដែលត្រូវបានផ្លាស់ប្តូរដោយអ្នកជួយសង្គ្រោះ ពីឧទ្ធម្ភាគចក្រទៅកាន់រថយន្តសង្គ្រោះ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តសម្រាប់អ្នកផ្សេងទៀត ដែលនៅតែបាត់ខ្លួនពីតំបន់ Kazu I ដែលបានបញ្ជូនសញ្ញាអាសន្ននៅម៉ោង ១និង១៣ រសៀល កាលពីថ្ងៃសៅរ៍ដោយនិយាយថា វាកំពុងលិចនៅក្នុងទឹកត្រជាក់នៅឆ្នេរសមុទ្រ ភាគឦសានរបស់ប្រទេសជប៉ុន។

កប៉ាល់ទេសចរណ៍ដែលមានអ្នកដំណើរ ២៤ នាក់ រួមទាំងកុមារ ២ នាក់ និងនាវិក២នាក់នៅលើនោះ បាននិយាយថា ទូករបស់វាត្រូវបានជន់លិច។

ឆ្មាំឆ្នេរសមុទ្របានបញ្ជូននាវាចំនួន ៧ និងយន្តហោះចំនួន ៥សម្រាប់បេសកកម្មស្វែងរក និងជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមដោយឧទ្ធម្ភាគចក្រប៉ូលីស និងយោធា ព្រមទាំងទូកនេសាទ ក្នុងស្រុកផ្សេងទៀត។

ប្រែសម្រួលដោយ៖ សយ សុភា

To Top