ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតកៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែ ស្ថិតនៅឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងឱកាសនេះលោកបណ្ឌិត បានផ្សព្វផ្សាយពីមូលនិធិពិសេសរបស់រដ្ឋាភិបាលដំណាក់កាលទី២ ដល់ប្រជាកសិករ ដែលបានចូលរួម ប្រមាណ ៦៦នាក់។ មូលនិធិពិសេសនេះគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងឥណទានគាំទ្រខ្សែច្រវាក់ផលិតកម្មមៀនប៉ៃលិន ស្វាយ ស្វាយចន្ទី ក្នុងអត្រាការប្រាក់សមប្បទាន។
ជាមួយគ្នានេះដែរ លោកបណ្ឌិត បានធ្វើការណែនាំអោយកសិករចេះរៀបចំផែនការដាំដុះ កុំដាំតាមទម្លាប់ ឬ ដាំតាមគ្នា ដោយចេះផ្លាស់ប្តូរមុខដំណាំ និងអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដើម្បីអាចដាំដុះបានពេញមួយឆ្នាំទទួលបានទិន្នផលខ្ពស់ និងត្រូចេះគណនាថ្លៃដើមផលិត ដើម្បីដឹងពីចំណូល-ចំណាយ និងលទ្ធភាពទទួលបានប្រាក់ចំណេញ។ លោក បណ្ឌិត ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់ ស្ថិតនៅឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការដាំបន្លែក្នុងផ្ទះសំណាញ់នេះ គឺជាការដាំបន្លែតាមបែបទំនើប និងក៏ជាគំរូសម្រាប់កសិករក្នុងស្រុកខ្សាច់កណ្ដាល៕