ភ្នំពេញ ៖ ដោយសារមើលឃើញថា បច្ចុប្បន្នករណីឆ្លងជំងឺកូវីដ មានជាង១០ភាគរយក្នុងមួយថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យក្រុមមន្រ្តីជំនាញប្រជុំគ្នា ពីការដកការពាក់ម៉ាស់នៅតាមទីសាធារណៈ ប៉ុន្តែសម្តេចតេជោថា បើក្នុងករណី មានការឆ្លងកូវីដជាលក្ខណៈទ្រង់ទ្រាយធំ ពលរដ្ឋអាចនាំគ្នាវិលទៅពាក់ម៉ាស់វិញបាន ៕