ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា បើតាមអង្គការសុខភាពពិភពលោក(WHO) ប្រកាសថា មានជំងឺកូវីដ១៩ប្រភេទថ្មី៣ទៀត ហើយបើ៣ប្រភេទនេះ មានលក្ខណៈកាចសាហាវនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការតម្រូវឲ្យពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវឲ្យធ្វើអ្វីដើម្បីការពារសុខភាពពលរដ្ឋជាចាំបាច់។
សម្តេចបន្តថា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវត្រៀមបំរុងនូវកំលាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលកើតឡើង បន្ទាប់ពីការដោះម៉ាស់ចេញ ៕
