ព័ត៌មានជាតិ

សាមគ្គី អ្នកភូមិព្រៃស្នួល ជាគំរូល្អ សម្រាប់ប្រជាកសិករ (Video)

ភ្នំពេញ ៖ ប្រឡាយរងមួយខ្សែ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ រួមសាមគ្គីគ្នា ស្ដារឡើងវិញដើម្បីរក្សាទឹកទុកសម្រាប់ ធ្វើស្រែនារដូវខែប្រាំង។ ការរួមសាមគ្គីគ្នានេះ ត្រូវបានគេមើលឃើញថា ជាគំរូល្អមួយ សម្រាប់បងបង្អូនប្រជាកសិករផងដែរ។

សូមរំលឹកថា អ្នកភូមិព្រៃស្នួល បានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការជួយឧបត្ថមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការស្ថាបនាផ្លូវ បំពាក់ភ្លើងសូឡា បង្កើនថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ និងបង្កើតឱកាសសប្បាយរីករាយជាច្រើន ដែលមិនធ្លាប់មានពីមុនមកសម្រាប់ អ្នកភូមិដាច់ស្រយាលមួយនេះ។

DCIM\100MEDIA\DJI_0036.JPG

តាមរយៈលោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល បានឱ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិសកល កូវីដ១៩ រូបលោកនិងប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នួល មួយចំនួន បានរួមគ្នាស្តារប្រឡាយរង ដើម្បីយកទឹកសម្រាប់ធ្វើស្រែប្រាំង ដែលជាវិស័យមួយ ក្នុងការបង្កើនទិន្នផលស្រូវអង្ករ ក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនោះលោក សយ សុភាព បានឱ្យដឹងថា ដំណាក់កាលទី១៖ ស្តារត្រឹមឱ្យយទឹកចូលប្រឡាយ ដើម្បីយកទឹកធ្វើស្រូវប្រាំង និងដាក់លូរង្វង់១ម៉ែត្រ ចំនួន២៤កង់ និងដំណាក់កាលទី២ ធ្វើជើងទេ រួចអាមច៏ដី ចាក់ពង្រីកផ្លូវ។

ឆ្លៀតក្នុងឱកាសនោះ លោក សយ សុភាព ក៏បានអរគុណអ្នកភូមិដែលរួមសាមគ្គីគ្នា ក្នុងការស្តារប្រឡាយទឹករងដោយខ្លួនឯង ដែលបញ្ជាក់ពីការចូលរួម ដោយក្តីរីករាយព្រោះពួកគាត់ផ្ទាល់ ជាអ្នកទទួលផលជាក់ស្តែង។

លោកថា អ្នកភូមិរបស់លោក សាមគ្គីគ្នានិងជួយគ្នាដោយ ស្មោះអស់ពីដួងចិត្ត។

លោក សយ សុភាព បញ្ជាក់ថា «អ្នកភូមិព្រៃស្នួល សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែនដែលបានកសាងផ្លូវចូលភូមិបំពាក់អំពូលសឡាបំភ្លឺផ្លូវ ១៥០ដើម ដែលពីមុនមកមិនធ្លាប់មាន។ឥឡូវភូមិព្រៃស្នួល មានសុវត្ថិភាពប្រសើរ ជាងមុនថែមទៀត»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top