ព័ត៌មានជាតិ

រយៈពេល ៤ខែ ពន្ធដារអាចប្រមូលពន្ធបាន៥០% នៃផែនការប្រចាំឆ្នាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រយៈពេល ៤ខែ ឆ្នាំ២០២២នេះ ផ្នែកពន្ធដារ ប្រមូលពន្ធសម្រេចបាន៥០% នៃផែនការប្រចាំឆ្នាំ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឆ្នាំនេះ យើងមានមោទកភាព ដោយសារប្រាក់ចំណូលក្នុង ៣ខែ ឆ្នាំនេះ ផ្នែកពន្ធដារគឺឡើងដល់៤៤% រួចស្រេចទៅហើយ នៃផែនការ។ តែ៤ ខែនេះ ផ្នែកពន្ធដារអាចសម្រេចទៅដល់៥០% ព្រោះម្សិលមិញ ចំនួននៃប្រាក់ចំណូលឡើងដល់ជាង ២០០លានដុល្លារ។ អីចឹងគិតជាភាគរយ នៃផែនការប្រចាំឆ្នាំច្បាប់ ស្ដីពីការគ្រប់គ្រងថវិកាឆ្នាំ២០២២ នឹងអាចទទួលបានផលល្អ»។

សម្ដេចតេជោ បន្ដថា ដោយឡែក កំណើនការនាំចេញរបស់កម្ពុជារយៈពេល ៣ខែ កើនឡើងប្រមាណជា ៣៣ភាគរយ ដូច្នេះមិនមែនជាបញ្ហាតូចតាចឡើយ ទាំងនេះមកពីកម្ពុជា គ្រប់គ្រងបានល្អនៃស្ថានភាពសេដ្ឋកិច្ច-សង្គម និងគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អ បានជះឥទ្ធិពលទៅលទ្ធផលកម្ម។

សម្ដេច ថា ការនាំចេញរបស់កម្ពុជារយៈពេល ៣ខែនេះ ទៅកាន់ទីផ្សារធំៗរបស់បណ្ដាប្រទេសមួយចំនួន៕

To Top