ភ្នំពេញ: ជនជាប់ចោទប្រុស-ស្រីចំនួន៣នាក់ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ ត្រូវបានសាលាទ្ធរណ៍ រាជធានីភ្នំពេញ តម្ថល់ទោស ជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី ៣០ ឆ្នាំ ទៅអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការ ដើម្បីសម្លាប់ស្រី្តកម្មការិនី រោងចក្រម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ដោយចងដៃ ចងជើង ជនរងគ្រោះ ច្របាច់ក និង រឹតកជនរងគ្រោះ រហូតដល់ស្លាប់ រួចច្រកសាកសព ដាក់ចូលទៅក្នុងកញ្ឆេរនុំបុ័ង ហើយ ជិះម៉ូតូរបស់ជនរងគ្រោះ ដឹកសាកសព ទៅទំលាក់ចោល នៅក្នុងប្រឡាយទឹកស្អុយ ក្នុងសង្កាត់ស្ទឹងមានជ័យ រួចគេចខ្លួន ទៅលាក់ខ្លួន នៅឯ ស្រុកកំណើត នៅខេត្តព្រៃវែង ។
អំពីឃាតកម្មដ៏សែនសាហាវព្រៃផ្សៃនេះ បានកើតឡើង នៅក្នុងបន្ទប់ជួលរបស់ជនជាប់ចោទ ដែលមានទីតាំង ស្ថិតនៅ ភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨។
លោក យន់ ណារ៉ុង ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ទរណ៍រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ មានទាំង៣នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរលក់នំប័ុង ។
ទី២- ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់នុំបុ័ង តាមរោងចក្រ និង ត្រូវជាប្រពន្ធរបស់ឈ្មោះ កែវ សុផានិត។ និង ទី៣-ឈ្មោះ វ៉ាន់ ដារ៉ា ភេទប្រុស អាយុ ១៩ មុខរបរ រើសអេតចាយ ។
ពួកគេទាំង៣នាក់ មានស្រុកកំណើត នៅ ភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
នៅក្នុងចំណោមពួកគេទាំង៣នាក់ ជនជាប់ចោទ ឈ្មោះ កែវ សុផានិត និង ឈ្មោះ វ៉ាន់ ដារ៉ា ដែលជាជនដៃដល់ ត្រូវបាន តុលាការតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត។
ចំណែកឯ ជនជាប់ចោទ ឈ្មោះ អាន អឿន ត្រូវជាប់គុកកំណត់ ៣០ឆ្នាំ។
ជនរងគ្រោះមានឈ្មោះ ខ្នើយ សឹង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ និង ជាអ្នកចងការលុយ
តាមរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ និង មានស្រុកកំណើត ជាមួយជនជាប់ចោទទាំង៣ នៅក្នុងភូមិ-ឃ-ស្រុក ខាងលើ នៅក្នុងខេត្តព្រៃវែង។
ជនជាប់ចោទទាំង៣នាក់ ត្រូវបាន ចោទប្រកាន់ពីបទ: ឃាតកម្មគិតទុកជាមុន តាមបញ្ញតិ មាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ។
ពួកគេត្រូវបាចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅក្នុងខេត្តព្រៃវែង យោងតាមបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ៕
ដោយ: លីហ្សា