ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រី កងអាវុធហត្ថ ខេត្តសៀមរាប ២នាក់ ជាប់ពាក់ព័ន្ធការផ្សំ គំនិតជួញដូរ គ្រឿងញៀន

ភ្នំពេញ: សមត្ថកិច្ចកងរាជអាវុធ ខេត្តសៀមរាប កាលពីថ្ងៃ៣០ ខែ មេសា ឆ្នាំ ២០២២នេះ បានចាប់ឃាត់ខ្លួន និង បញ្ជូនខ្លួន មន្រ្តីកងរាជអាវុធហត្ថ ចំនួន២នាក់ ទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធ នឹងការផ្សំគំនិត ក្នុងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងខេត្តសៀមរាប ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើនេះមានឈ្មោះ ទី១-ឈ្មោះ វរសេនីយ៍ត្រី ធា វ ច័ន្ទ តារា ជានាយការិយាល័យ ប្រឆាំងបទគ្រឿងញៀនខេត្តសៀមរាប និង ទី២-នាយចំណង់ នាម ណាក់ ជំនួយ ការណ៍ ការិយាល័យ ប្រឆាំង បទល្មើស គ្រឿងញៀន ។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយយោងតាម ដីកាបង្គាប់ឱ្យឃាត់ខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ នៅខេត្តសៀមរាប។

ឥឡូវនេះ ពួកគេទាំង២នាក់ កំពុងតែត្រូវបាន សាកសួរ ដោយមន្ត្រីតុលាការ នៅឯ សាលាដំបូងខេត្តសៀមរាប នៅឡើយ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ, មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានឃាត់ខ្លួន ទាំង២នាក់ ខាងលើ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top