ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងរយៈពេល១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត ។
យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ការអញ្ជើញទៅពិនិត្យសុខភាពលើកនេះ ក្រោយពីសម្តេចក្រឡាហោម ស ខេង បានអញ្ជើញពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ៕

