ព័ត៌មានជាតិ

កម្ពុជា នឹងទទួលរងឥទ្ធិពលជ្រលង សម្ពាធទាបពីឥណ្ឌា អាចមានភ្លៀងធ្លាក់ពីតិចទៅខ្លាំង

ភ្នំពេញ ៖ ក្នុងអំឡុងសប្តាហ៍ខាងមុខទៀត ចាប់ពីថ្ងៃទី៤-១០ ខែឧសភា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាបពីឥណ្ឌា ។ ស្ថានភាពបែបនេះ នឹងអាចធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះកន្លែងខ្លះ ក៏អាចមានភ្លៀងខ្លាំង ៕

To Top