ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងភរិយា ព្រមទាំងសហការីទាំងអស់ បានផ្ញើសារចូលរួមមរណទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារសព លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាដែលបានទទួលមរណភាព ដោយជំងឺគាំងបេះដូង កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។
តាមរយៈលិខិតចូលរួមមរណទុក្ខនៅថ្ងៃ៦ ឧសភានេះ លោក សយ សុភាព បានបង្ហាញសេចក្តីតក់ស្លុត ដោយទទួលដំណឹង លោក ហ៊ុន ណេង ទទួលមរណភាពដោយជំងឺគាំងបេះដូង ។
លោកថា ក្នុងឱកាសដ៏មហាក្រៀមក្រំនេះ លោកនិងបុគ្គលិកទាំងអស់ ចូលរួមរំលែកមរណទុក្ខ ជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងលើកដៃបួងសួងដល់វត្ថុស័ក្តសិទ្ធិ នាំយកដួងវិញ្ញាណក្ខន្ធ លោក ហ៊ុន ណែង ទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕