ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើត Channel Telegram ជាផ្លូវការ ដើម្បីផ្ដល់ព័ត៌មានជូនពលរដ្ឋកាន់តែលឿន និងសំបូរបែប។

Channel Telegram ផ្លូវការរបស់សម្ដេចតេជោ មានឈ្មោះ Prime Minister Hun Sen ដែលមានតំណលីង https://t.me/spmhunsen បង្កើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ និងបានបង្ហោះនូវព័ត៌មានមួយចំនួន ពីសកម្មភាពសម្ដេចរួចផងដែរ។ នេះបើតាមព័ត៌មានដែលក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា បានទទួលដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃសៅរ៍ ទី៧ ខែឧសភា។
លោកអ្នកអាចចុចលើតំណខាងលើ រួចចុចពាក្យថា Join ដើម្បីទទួលបានព័ត៌មានថ្មីៗពី channel របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ គួរឱ្យដឹងថា បច្ចុប្បន្នសម្ដេចតេជោ បានប្រកាសពីបណ្ដាញសង្គមចំនួន២ជាផ្លូវការដែលមាន Facebook Page សម្រាប់បង្ហោះនូវកិច្ចការងាររបស់សម្ដេច និងInstagram ដែលសម្រាប់បង្ហោះពីសកម្មភាពផ្ទាល់ខ្លួនរបស់សម្ដេច និងក្រុមគ្រួសារ៕
