ព័ត៌មានជាតិ

តុលាការរាជធានីភ្នំពេញ តម្កល់ទោស បុរសជាតិហ្កាណាម្នាក់ ជាប់គុក ៣០ ឆ្នាំ ជាប់ ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀន ជាង ១,៥០គីឡូក្រាម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាស សាលក្រម តម្កល់ទោស បុរសជនជាប់ចោទ ជនជាតិ ហ្កាណា ម្នាក់ ជាប់គុក កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរសារ គ្រឿងញៀន ជាង១,៥០ គីឡូក្រាម ប្រព្រឹត្តនៅក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០។

លោកស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឈ្មោះ Cotel Adul ភេទ ប្រុស ៣៩ ឆ្នាំ ជនជាតិហ្កាណា។

ជនជាប់ចោទ ត្រូវបាន តុលាការ តម្កល់ទោស ជាប់ពន្ធនាគារ កំណត់៣០ ឆ្នាំ និង ពិន័យជាប្រាក់សម្រាប់ ដាក់ចូល ក្នុងថវិកាជាតិ ចំនួន ៦០ លានរៀល ពីបទ«រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញាតិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា លោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២១ ផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះ Odadimma Ingwlinus ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាជនជាតិហ្គាណា ជាប់ពន្ធនាគារ កំណត់៣០ ឆ្នាំ និង ពិន័យជាប្រាក់សម្រាប់ ដាក់ចូល ក្នុងថវិកាជាតិ ចំនួន ៦០ លានរៀល ពីបទ«រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នៃ សារធាតុញៀន ។

លោកចៅក្រម ក៏បានផ្តន្ទាទោស កំបាំងមុខ ជនជាប់ចោទ ឈ្មោះ Cotel Adul ដាក់ពន្ធនាគារ កំណត់៣០ ឆ្នាំ និង ពិន័យជាប្រាក់សម្រាប់ ដាក់ចូល ក្នុងថវិកាជាតិ ចំនួន ៦០ លានរៀល ផងដែរ និង ចេញដីកាបង្គាប់អោយស្វែងរកចាប់ខ្លួន។

លោកចៅក្រម ក៏ បានសម្រេចលើកការចោទ ប្រកាន់ និង សម្រេចដោះលែង ស្រ្តីខ្មែរ ជាប់ចោទម្នាក់ ឈ្មោះ ហាន់ ឡី អាយុ ២៨ ឆ្នាំ មុខរបរនារីខារ៉ាអូខេ ពីពន្ធនាគារ ដោយសារ នាងមិនមាន ពិរុទ្ធភាព ឬ បានប្រព្រឹតអ្វីដូចការចោទប្រកាន់។

ឈ្មោះ Odadimma Ingwlinus និង ឈ្មោះ ហាន់ ឡី ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ ចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ៧ ខែ តុលា ឆ្នាំ ២០២០ នៅក្នុងហាងខារ៉ាអូ មួយកន្លែង នៅក្នុងសង្កាត់ចោមចៅ៣។

សមត្ថកិច្ចនគរបាល ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកក (ice ) ទម្ងន់ជាង ១.៥០គីឡូក្រាម ពី ឈ្មោះ Odadimma Igwlinus៕ ដោយ: លីហ្សា

To Top