ភ្នំពេញ ៖ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន៨ នៅថ្ងៃទី១១ ឧសភា ស្អែកព្រឹកម៉ោង១០ នៅព្រះបរមរាជវាំង ៕

