ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភា ទទួលជួបគណៈប្រតិភូក្រុមមិត្តភាព ព្រឹទ្ធសភាបារាំង-កម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានទទួលជួបគណៈ ប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិក ព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូ បានមកបំពេញ ទស្សនកិច្ច ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១៥ ឧសភា។

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ បានឆ្លុះបញ្ចាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អលើគ្រប់វិស័យដែលមានស្រាប់ និងរួមចំណែកបន្តពង្រឹងពង្រីកឲ្យកាន់ តែខ្លាំងក្លាថែមទៀតរវាង កម្ពុជា- បារាំង និងរវាងព្រឹទ្ធសភាទាំងពីរ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេល អនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

To Top